ប្រយ័ត្នគ្រោះថ្នាក់, ផ្លូវជាតិលេខ៧៦ ភ្នំពេញ-មណ្ឌលគិរីកំពុងបាក់ស្រុត

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរីបានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជនទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៧៦.A ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញទៅខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និងខេត្តរតនៈគិរី វិញ ដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាជាង១០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយក្ដីគោរព។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគីរី៖

អត្ថបទដែលជាប់ទាក់ទង