ឯកឧត្តម ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រតែងតាំងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្រ្តី

ភ្នំពេញ៖ ព្រះមហាក្សត្របានតែងតាំងឯកឧត្ដម ជា ចាន់តូ ជា អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសឯកឧត្ដម ជា ចាន់តូ ដែលជាឪពុក ពោលគឺប្រមាណតែ៥ខែប៉ុណ្ណោះបន្ទាប់ពីលោកជំទាវឡើងជាអគ្គទេសាភិបាលរង។

លោកជំទាវ ជា សិរី ជាកូនបង្កើតរបស់ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិបច្ចុប្បន្ន។ មុនឡើងជាអគ្គទេសាភិបាលធនាគារជាតិ លោកជំទាវត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង