Breaking News: ក្រសួងសុខាភិបាលសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty និងអគារលក់ឱសថបុរាណ សញ្ញាក្អមមាស

ភ្នំពេញ នៅទីបំផុត, ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty និងអគារលក់ឱសថបុរាណ សញ្ញាក្អមមាសហើយ ក្រោយព្យាបាលគ្មានបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់អ្នកមកទទួលសេវា។

ការបិទខាងលើនេះដោយសារម្ចាស់មជ្ឈមណ្ឌលបានបើកសាខាជាច្រើនកន្លែងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមសាខានោះ មានទីតាំងមួយកន្លែង នៅខណ្ឌដូនពេញ បានផ្តល់សេវាដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យ ភរិយានាយពាក់មី គ្រោះថ្នាក់ធ្ងន់ធររហូតដល់សង្គ្រោះបន្ទាន់។

ម្យ៉ាងវិញទៀតចំពោះការបិទឱសថបុរាណ សញ្ញាក្អមមាស ដែលមានទីតាំងនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ព្រោះការផ្សព្វផ្សាយលើសពីការពិត និងព្យាបាលគ្មានបច្ចេកទេស និងបណ្តាលឱ្យគ្រោះថ្នាក់អ្នកជំងឺដល់ជីវិត៕

អត្ថបទដែលជាប់ទាក់ទង