ស្ត្រីចំណាស់ម្នាក់ត្រូវបាន​សមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរមនុស្ស

ស្ត្រីចំណាស់ម្នាក់ត្រូវបាន​សមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរមនុស្សដើម្បីនាំចេញទៅក្រៅប្រទេស។

បើតាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផន ទូច ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប់ពាក់ព័ន្ធករណីជួញដូរមនុស្ស ដែលបម្រុងនាំចេញក្រៅភូមិសាស្រ្តដោយមានគោលដៅគឺ ប្រទេសចិន នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ-ឃុំខាងលើ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង