សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបន្តគាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកបំពេញភារកិច្ចការងារឱ្យបានជឿនលឿនទៅមុខ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយអំពាវនាវដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបន្តគាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកបំពេញភារកិច្ចការងារឱ្យបានជឿនលឿនទៅមុខ។

សម្តេចតេជោ បានថ្លែងថា ខណៈសម្តេចតេជោកំពុងតែថ្លែងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចក្លាយជាឪពុកនាយករដ្ឋមន្ត្រីថ្មី។ ក្រោយចប់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងបន្តឈរឈ្មោះជាប្រធានព្រឹទ្ធសភានៅអាណត្តិក្រោយឆ្នាំ២០២៤ខាងមុខនេះ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង