ប៉ូលិសខេត្តព្រៃវែងបន្តចុះល្បាតចំហពេលយប់ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមមូលដ្ឋាន
ក្រុមមន្ត្រីនគរបាលខេត្តព្រៃវែងបានបន្តចុះល្បាតពេលយប់ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តក្នុងខេត្ត ជាពិសេសត្រួតពិនិត្យគ្រឿងញៀន និងក្មេងទំនើង ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា។
ប្រភពបានឲ្យដឹងថា នៅថ្ងៃយប់ថ្ងៃទី២១ ខែសីហា និងវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែងបានចុះល្បាតចំហការពារសន្តិសុខ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍អ្វីកើតឡើង៕