ស្នងការខេត្តបាត់ដំបងបើកកិច្ចប្រជុំពង្រឹងការងារបទល្មេីសព្រហ្មទណ្ឌ និងការងារសន្តិសុខ
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍បហរចាំខែកក្កដា លេីកទិសដៅខែសីហា ឆ្នាំ២០២៣ និងពង្រឹងការងារបទល្មេីសព្រហ្មទណ្ឌ ការងារសន្តិសុខរបស់ស្នងការដ្ឋាន។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយ នាយងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងលោកអធិការនគរបាលក្រុង ស្រុក សរុបចំនួន៩០នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានកត់សម្គាល់ឃើញថា ក្នុងខែកន្លងទៅ បានលេចឡេីងនូវបញ្ហាបទល្មេីសមួយចំនួនក្នុងមូលដ្ឋាន ពិសេសករណីបង្កហិង្សាដោយក្រុមក្មេងបង្កអាណាធិបតេយ្យ ដែលតម្រូវឱ្យមន្រ្តីនគរបាលគប្បីបន្តពង្រឹងលេីការងារបង្ការបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការបានគូសបញ្ជាក់ថា ក្រៅពីនោះការងារបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក៏ជាបញ្ហាដ៏ស្រួចស្រាវមួយក្នុងរដូវវស្សានេះ ដែលជនល្មេីសតែងតែប្រេីប្រាស់គ្រប់រូបភាពក្នុងការប្រព្រឹត្តិអំពេីល្មេីសច្បាប់ ដែលសមត្ថកិច្ចក្នុងផែនជំនាញ និងអធិការនគរបាលស្រុកពាក់ព័ន្ធត្រូវមានវិធានការបង្រ្កាបដោយគ្មានការលេីកលែងនោះទេ៕