មានជនខិលខូចលួចបង្កើត Facebook ក្លែងក្លាយដោយបន្លំធ្វើជា Facebook របស់លោកជំទាវ ហ៊ុន ម៉ាណា

លោកជំទាវ ហ៊ុន ម៉ាណា បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ថា ថ្មីៗនេះ មានជនខិលខូចបានបង្កើត Facebook ក្លែងក្លាយដោយបន្លំធ្វើជា Facebook នាងខ្ញុំ ដោយប្រើប្រាស់ឈ្មោះនិងរូបថតនាងខ្ញុំ នឹងស្វាមីដូចនឹង Facebook នាងខ្ញុំតែម្ដង គ្រាន់តែខុសចំនួនអ្នក Like , Follower តែប៉ុណ្ណោះ ដូចមានភ្ជាប់ក្នុងរូបនេះស្រាប់។

លោកជំទាវ ហ៊ុន ម៉ាណា បានបន្ត​លើកឡើងថា ដូច្នេះ នាងខ្ញុំ សូមពុកម៉ែ បងប្អូន កុំឱ្យមានការភាន់ច្រឡំ និងសូមអំពាវនាវដល់ម្ចាស់ Facebook ក្លែងក្លាយនេះ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង