លោក ហ៊ាង ប៊ុនថា សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧

លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ សូមចូលរួមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូន ឯកឧត្តមកត្ដទសាកបាលបណ្ឌិត ក្នុងឱកាស ដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ត្រូវបានសមាជិក សមាជិការដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើជា នាយករដ្ឋមន្ត្រី ដឹកនាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ការទទួលបានសេចក្ដីទុកចិត្តពីរដ្ឋសភាដើម្បីធ្វើជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុបដែលបានបោះឆ្នោតគាំទ្រកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយក៏ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងចំណេះដឹងខ្ពស់ពោរពេញដោយសមត្ថភាព ទេពកោសល្យ សីលធម៌ គុណធម៌ សុជីវធម៌ និងគំរូវីរភាពដ៏ថ្លៃថ្លាបំផុតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជានាពេលកន្លងមក រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនឆ្នើមវ័យក្មេងមួយរូប ដែលបានចូលរួមយ៉ាង សកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កំណែទម្រង់កងយោធពលខេមរភូមិន្ទ និងបានលើកកម្ពស់ កិត្យានុភាព កងយោធពលខេមរភូមិន្ទ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ព្រមទាំងសមាជិក សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សូមទទួលបានជោគជ័យជាបន្តទៀត និងសូមជូនពរ លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ច និងភក្ដីភាពដ៏ ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង