ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សូមអបអរសាទរ និងគោរពជូនពរ សម្ដេច ហេង សំរិន, សម្តេច ហ៊ុន សែន , សម្ដេច ស ខេង, សម្ដេច ទៀ បាញ់, សម្ដេច ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ សែម សម្ផស្សសូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចក្រឡាហោម ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា  ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានរួមចំណែកសង្គ្រោះប្រទេសជាតិ ប្រជាជន និងកសាងជាតិមាតុភូមិកម្ពុជាឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជន រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូនសម្ដេចអគ្គមហាសេនាបតីតេជោ, សម្ដេចអគ្គមហាពញាចក្រី, សម្ដេចក្រឡាហោម, សម្ដេចពិជ័យសេនា និងសម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង