នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ៗថា គោលនយោបាយរបស់បក្សប្រជាជនមិនមែនដដែលៗទេ តែមិនបត់ឱ្យធ្លាប់ផ្លូវនោះឡើយ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសង្កត់ធ្ងន់ៗថា គោលនយោបាយរបស់បក្សប្រជាជនមិនមែនដដែលៗទេ តែមិនបត់ឱ្យធ្លាប់ផ្លូវនោះឡើយ។
ការសង្កត់ធ្ងន់បែបនេះរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅតែបន្តនយោបាយការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា លទ្ធផលបោះឆ្នោតឆ្នាំ២០២៣ បានបង្ហាញច្បាស់ពីបេះដូងប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា៕