ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនៅក្រុងសំពៅពូនត្រូវបានលោកស្នងការ ឈឿន សុចិត្ត កំណត់មុខសញ្ញាបានហើយ
ករណីឃាតកម្មដ៏សាហាវឃោឃៅព្រៃផ្សៃមួយរវាងជនជាតិវៀតណាមនិងជនជាតិវៀតណាម បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់សំពៅពូ ក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវឈានដល់ការកំណត់មុខសញ្ញាក្រុមឃាតករបានហើយ។ នេះបើតាមការបង្ហើបឲ្យដឹងបឋមពីមន្ត្រីជំនាញខេត្តកណ្ដាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕