គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស១៤នាក់

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានបណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់ ៩នាក់ និងស្រាល៥នាក់។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១០លើក មានកត្តាល្បឿន៤លើក មិនគោរពសិទ្ធ២លើក ប្រជែងគ្រោះថ្នាក់១លើក ស្រវឹង១លើក កត្តាយាន១លើក និងភ្លើងសញ្ញា១លើក៕

អត្ថបទដែលជាប់ទាក់ទង