ឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃតារាសម្តែងស្រីនៅខណ្ឌបឹងកេងកងបានម្នាក់ក្នុងចំណោមបក្សពួក៣នាក់

សមត្ថកិច្ចបានឃាត់ខ្លួនក្រុមចោរឆក់ទូរស័ព្ទដៃពីតារាសម្តែងស្រីនៅខណ្ឌបឹងកេងកងបានម្នាក់ក្នុងចំណោមបក្សពួក៣នាកហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបន្តថា ដោដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥:៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កំម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅ​ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។

ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ចាន់​ សុខពៅ ហៅ​ ពៅម៉ាប់​ ភេទប្រុស ជនជាតិ​ខ្មែរ​ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ​ ផ្លូវ​លេខ​៣១០ ភូមិ​១​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ​២០២៣។

ប្រភពបានឲ្យដឹងថា ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ផ្លាកលេខម៉ូតូ​១សន្លឹង​ (ភ្នំពេញ​ ១KG-3260), មួកសុវត្ថិភាព​ ពណ៌ស​ ម៉ាក SPC ចំនួ​ន​១​, ទូរស័ព្ទ​ម៉ាក Huawe ពណ៌ខៀវ​, ខោខៅប៊យ​ ជេីងខ្លី​ ត្រឹ​មជង្គុង​ ម៉ាកFUBU JEANS, កូនកាំបិតស្នៀតរុញ​ ម៉ាកDeli 2057, ក្រដាក់អាលុយមីញ៉ូម​ ចំនួន១ដុំ​ និងទុយយោមួយចំនួន​ (សម្រាប់​ជក់)។ ចំពោះសម្ហារ:បាត់បង់រួមមានទូរស័ព្ទដៃ ម៉ាក ViVo ពណ៌ខៀវ​។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​បាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង