នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីនោះ។

ជើងយន្តហោះពិសេសនៃរាជរដ្ឋាភិបាលកម្ពុជាបានចាកចេញពីព្រលានយន្តហោះនៅម៉ោងប្រមាណ ៨ៈ២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

បើតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ឲ្យដឹងថា ក្រៅពីឡើងថ្លែងនៅក្នុងមហាសន្និបាត សម្តេចនឹងជួបសំណេះសំណាលជាមួយអគ្គលេខាធិការ UN មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីនៅប្រទេសមួយចំនួនបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង