អភិបាលស្រុកខ្សាច់កណ្ដាលព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមដឹកដីគ្រប់ប្រភេទ ករណីមិនសហការអនុវត្តគ្របឱ្យបានជិតល្អ

លោក ចេង ឌីណា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអាជីវករប្រកបអាជីវកម្មដឹកដីគ្រប់ប្រភេទ ក្នុងនៅតែមិនសហការអនុវត្តគ្របឲ្យបានជិតល្អ។ ការព្រមានរបស់លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលធ្វើឡើងក្នុងពេលដែលលោកបានដឹកនាំមន្រ្តីក្រោមឱវាទធ្វើបរិស្ថានជុំវិញបរិវេណមុខសាលាស្រុកនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នា២០២៣នេះ។

គួរជម្រាបជូនថា អ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់និងសកម្មក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា មិនត្រឹមតែបានដឹកនាំមន្រ្តីក្រោមឱវាទធ្វើបរិស្ថានជុំវិញបរិវេណមុខសាលាស្រុកប៉ុណ្ណោះ ប៉ុន្តែព្រមទាំងបានសម្អាតតាមឃឿនបណ្តោយផ្លូវ៧០បេ ដែលមានដីកកស្ទះនៅមាត់លូបង្ហូរទឹក ជាហេតុបង្កឱ្យទឹកមិនអាចហូរចូលលូពេលមានភ្លៀងធ្លាក់ទៀតផង។

ក្នុងសកម្មភាពដ៏រស់រវើកនៅមូលដ្ឋាន លោក ចេង ឌីណា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសហការសម្អាតផងដែរ៕   

អត្ថបទដែលជាប់ទាក់ទង