គ.ជ.អ.ប ប្រារព្ធពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍ និងអ្នកពាក់ព័ន្ធសរុបប្រមាណ៦២០រូប ដែលបានប្រារព្ធធ្វើនូវ នៅសាលប្រជុំទីស្តី ការក្រសួងមហាផ្ទៃ។

ក្នុងពិធីខាងលើ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានឲ្យថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាម គ.ជ.អ.ប និងក្នងនាមឯកឧត្ដមផ្ទាល់ សូមសម្ដែងនូវការ កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាបនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាក្នុងការរៀបចំ និងការអនុវត្តកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅម្យ៉ាងទៀតថា “កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រដា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឱ្យមានការវិវឌ្ឍន៍ទៅមុខ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើឱ្យ គុណភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើឡើង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ផ្តោតការយកចិត្តទុកដាក់ក្នុងការរៀបចំ និងអនុវត្តសកម្មភាពជាអាទិភាពមួយ ចំនួនដូចខាងក្រោម៖

*១៖ ស្នើក្រសួងអប់រំ យុវជន និងកីឡាបន្តសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំបញ្ចប់សេចក្ដីណែនាំស្តីពីគោលការណ៍ បែបបទ និង នីតិវិធីសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបាន រួចរាល់ ដើម្បីឈានទៅរៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌនាចុងឆ្នាំ២០២៣នេះ។

*២៖ ស្នើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គជ.អប. ក្នុងការរៀបចំ និងអនុវត្តកិច្ចការ ចាំបាច់នានារួមមាន ១-ការកំណត់ទំហំធនធានហិរញ្ញវត្ថុ និងរៀបចំការផ្ទេរធនធានហិរញ្ញវត្ថុទាំងនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទាន់ពេលវេលានៃការចាប់ផ្តើមអនុវត្ដនាដើមឆ្នាំ២០២៤ , ២-ការរៀបចំប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌផ្សេងៗសម្រាប់ការផ្ទេរ និងការប្រើប្រាស់ ធនធានហិរញ្ញវត្ថុទាំងនោះ និង៣-ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ និងការផ្ទេរទ្រព្យសម្បត្តិ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងការរៀបចំ និងដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការ គ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិដែលបានផ្ទេរទាំងនោះ។

*៣៖ ស្នើក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង មហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប. រៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អំពី គោលការណ៍ បែបបទ និងនីតិវិធីគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង