រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យលិខិតបទដ្ឋានដើម្បីគាំទ្រដល់ការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា

រដ្ឋមន្ត្រីយុត្តិធម៌ និងជាប្រធាន ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាឯកឧត្តម កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះជាលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន២៖ *ទី១៖ ការពិនិត្យលើសេចក្តីព្រាងលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា ជំនាន់ទី១២, សិស្សក្រឡាបញ្ជីជំនាន់ទី៩, សិស្សអាជ្ញាសាលាជំនាន់ទី៣, និង សិស្សសារការីជំនាន់ទី៤ និង *ទី២៖ ការពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ការលើកទិសដៅការងារបន្ត និងផែនការសកម្មភាពរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥៕

អត្ថបទដែលជាប់ទាក់ទង