សមាជិករដ្ឋសភាកម្ពុជា ឯកឧត្តម ខៀវ កាញ្ញារីទ្ធ សម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន WICAM
សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យ នៃសន្និសីទផ្សព្វផ្សាយបទពិសោធន៍ផលិតផលបច្ចេកវិទ្យាបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX broadband និង OTT របស់ក្រុមហ៊ុន WICAM ឆ្នាំ២០២៣ គឺជាឆ្នាំអបអរសប្បាយរីករាយ និងការប្រមូលផលដ៏ល្អសម្រាប់ប្រទេសកម្ពុជា ការបោះឆ្នោតជាតិបានជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានបង្កើតរាជរដ្ឋាភិបាលថ្មីដែលពោរពេញដោយសមត្ថភាព វ័យក្មេង ពេញកម្លាំង និងមានចំណេះដឹង ហើយបានបង្កើត «យុទ្ធសាស្រ្តគោលនយោបាយបញ្ចកោណ» សម្រាប់សង្គម ក្នុងរយៈពេល២៥ឆ្នាំទៅមុខ ហើយត្រូវបានកំណត់គោលដៅ នៃការក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
បច្ចុប្បន្ននេះ ប្រទេសទាំងមូលកំពុងអបអរសាទរ ដែលប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។ យើងជឿជាក់យ៉ាងមុតមាំថា ប្រជាជនកម្ពុជាដែលខិតខំប្រឹងប្រែង និងឆ្លាតវៃដែលបានបង្កើតអរិយធម៌អង្គរដ៏រុងរឿង ប្រាកដជានឹងបង្កើតសករាជថ្មី និងការអភិវឌ្ឍន៍ថ្មីនៃព័ត៌មាន និងបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា។
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៃឆ្នាំអបអរសប្បាយរីករាយ និងថ្ងៃល្អនេះ នៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកនៃផ្សារទំនើប AEON2 និងផ្សារទំនើប MOCRO ដ៏ធំបំផុតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមហ៊ុន WICAM បានប្រារព្ធពិធីសម្ពោធទីស្នាក់កណ្តាលការិយាល័យអាជីវកម្មរាជធានីភ្នំពេញយ៉ាងអធិកអធម និងសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យា និងបទពិសោធន៍ផលិតផលថ្មី បណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX broadband និង OTT។
ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញ្ញារីទ្ធ សមាជិករដ្ឋសភាកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា, ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា, ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, លោក យន់ ហេង ប្រធាននាយកដ្ឋានវិភាគគម្រោងនិងការលើកទឹកចិត្ត CDC, លោក ខៃស៊ី វណ្ណារឹទ្ធ អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, លោក សូរ ផារ៉ា នាយករងទីចាត់ការរៀបចំក្រុងសាលារាជធានីភ្នំពេញ, លោក Zhao Jinhui អនុប្រធាន និងជាអគ្គលេខាធិការសភាពាណិជ្ជកម្មចិននៅកម្ពុជា, លោកស្រី Huang Ruihua អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការសភាពាណិជ្ជកម្មអនិកជននិងជនជាតិចិនហុងកុង និងម៉ាកៅដែលរស់នៅក្រៅប្រទេសនៅកម្ពុជា លោកស្រី Dong He នាយកប្រតិបត្តិក្រុមហ៊ុន HyalRoute Group និងជានាយកប្រតិបត្តិក្រុមហ៊ុន CFOCN និងលោក He Leping នាយកប្រតិបត្តិរងក្រុមហ៊ុន HyalRoute Group និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CFOCN ។
ស្ថិតក្នុងបរិយាកាសដ៏កក់ក្តៅ អធិកអធម និងអបអរសប្បាយរីករាយ ក្នុងនាមតំណាង់ក្រុមហ៊ុន HaylRoute Group និងក្រុមហ៊ុន CFOCN លោកស្រី Dong ថ្លែសន្ទរកថាបើកកម្មវិធី ហើយបានតំណាងលោក Huang Xinglong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន HaylRoute Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន WICAM ក្នុងនាមក្រុមហ៊ុន HaylRoute Group និងក្រុមហ៊ុន CFOCN ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន WICAM បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការបើកទីស្នាក់កណ្តាលការិយាល័យអាជីកម្មរាជធានីភ្នំពេញរបស់ក្រុមហ៊ុន WICAM និងសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យា និងបទពិសោធន៍ផលិតផលថ្មី បណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX និង OTT និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច CDC ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឌីជីថលកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា និងសភាពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវនៅកម្ពុជា ប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ថ្នាក់ដឹកនាំ ឬតំណាងនៃស្ថាប័ន និងសហគ្រាសដូចជា ក្រុមហ៊ុន Mekongnet, ក្រុមហ៊ុន Today, ក្រុមហ៊ុន MEGATRUENET, ក្រុមហ៊ុន CAMBOTECH,ក្រុមហ៊ុន BEEUNION, ក្រុមហ៊ុន NTC, VONET, WINGEL, ZTNET, Empire tech,ក្រុមហ៊ុនថាមពលអគ្គិសនីតាតៃ និងសាខាក្រុមហ៊ុនទូរគមនាគមន៍ចិននៅកម្ពុជា បានឆ្លៀតពេលដ៏មមាញឹករបស់ពួកគេដើម្បីចូលរួមពិធីបើកសម្ពោធនេះ។
លោកស្រីបានថ្លែងថា ក្រុមហ៊ុន HaylRoute Group គឺជាសហគ្រាសពហុជាតិសាសន៍ដ៏ធំមួយដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ដែលភាគច្រើនបានចូលរួម នៅក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទូរគមនា គមន៍ ការសាងសង់ និងប្រតិបត្តិការ ហើយជាអ្នកចែកចាយបណ្តាញខ្សែកាបអុបទិកដ៏ធំបំផុតនៅក្នុងតំបន់អាស៊ានផងដែរ។ ហើយមានក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រប់គ្រងទាំងស្រុងចំនួន ៣ គឺក្រុមហ៊ុន ខេមបូឌាន ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ក្រុមហ៊ុន Myanmar Optical Fiber Company (MFOCN) និង Philippine Optical Fiber Company (PFOCN)។
ក្រុមហ៊ុន HaylRoute HaylRoute Group បានវិនិយោគ និងសាងសង់ «ផ្លូវល្បឿនលឿនព័ត៌មានវិទ្យា» នៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន ប្រតិបត្តិករទូរគមនាគមន៍ ប្រតិបត្តិករអ៊ីនធឺណិត ប្រតិបត្តិករទូរទស្សន៍ រដ្ឋាភិបាល ធនាគារ និងសហគ្រាសក្នុងស្រុកទាំងអស់ប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងដែលផ្តល់ដោយក្រុមហ៊ុន HaylRoute Group។ ជាង៨០% នៃទិន្នន័យអ៊ីនធឺណែត និងចរាចរណ៍សេវាតាមទូរស័ព្ទក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ហើយភាគច្រើននៃចរាចរណ៍ទូរគមនាគមន៍ នៅក្នុងប្រទេសហ្វីលីពីនដែលធ្វើដំណើរការលើ «ផ្លូវល្បឿនលឿនព័ត៌មានវិទ្យា» ដែលសាងសង់ដោយក្រុមហ៊ុន HaylRoute Group។
លោកស្រីនាយកប្រតិបត្តិ Dong បានចង្អុលបង្ហាញថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន CFOCN បានបណ្តាក់ទុននៅកម្ពុជា ដើម្បីសាងសង់បណ្តាញខ្សែកាប្លិ៍អុបទិកដែលកប់ផ្ទាល់ដីនៅ និងក្នុងបំពង់ក្រោមដីទីប្រជុំជនប្រវែងជាង ២០,០០០ គីឡូម៉ែត្រ និងបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX ដែលគ្របដណ្ដប់លើច្រកអ្នកប្រើប្រាស់ចំនួនជាង ៦៦០,០០០អតិថិជន និងបណ្តាញខ្សែកាប្លិ៍លើគោកគ្របដណ្តប់គ្រប់ទីក្រុងទាំងអស់ និងជាង ៩០% នៃភូមិឃុំក្នុងប្រទេសកម្ពុជា។ ហើយក៏បានវិនិយោគលើការសាងសង់បណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រអន្តរទ្វីបអាស៊ី-អាហ្រ្វិក-អឺរ៉ុប (AAE-1) ប្រវែង ២៥,០០០ គីឡូម៉ែត្រ ដែលមានទំហំសមត្ថភាព៤០T។ នេះគឺជាប្រព័ន្ធបញ្ជូនទូរគមនាគមន៍អន្តរទ្វីបដ៏ធំបំផុតដែលគ្របដណ្តប់ប្រទេសច្រើនបំផុត ដែលជាការបញ្ជូនវែងបំផុត ចម្ងាយ និងចំនួនវិនិយោគិនច្រើនជាងគេ ដែលតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសនិងតំបន់សរុបចំនួន ១៩ នៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
ក្នុងនាមជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុន WICAM ក្រុមហ៊ុន CFOCN នឹងផ្តល់នូវបណ្តាញខ្សែកាប្លិ៍អុបទិកលើគោកដ៏រឹងមាំ បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ និងការគាំទ្រសមត្ថភាពកម្រិតបញ្ជូនដ៏ធំបំផុតសម្រាប់អ៊ីនធឺណិតឌីជីថល និងទូរទស្សន៍ឌីជីថលរបស់ WICAM ដើម្បីឲ្យមានការឆ្លើយតប មិនអាចខ្វះបាន និងមិនចេះអស់។
បន្ទាប់មក លោក Cao Zhenwei អគ្គនាយកក្រុមហ៊ុន WICAM បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គសន្និបាត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមពិធីបើកសម្ពោធទីស្នាក់កណ្តាលការិយាល័យអាជីកម្មរាជធានីភ្នំពេញរបស់ក្រុមហ៊ុន WICAM និងសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាថ្មី និងបទពិសោធន៍ផលិតផលបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX និង OTT នៅថ្ងៃនេះ។
លោក Cao Zhenwei អគ្គនាយកក្រុមហ៊ុនបានណែនាំថា ក្រុមហ៊ុនអ៊ីនធឺណិត WICAM តាំងពីដើមមកតែងតែផ្តល់ជូនអតិថិជន នូវបណ្តាញអ៊ីនធឺណិតគុណភាពខ្ពស់បំផុត និងសេវាកម្មឆាប់រហ័សក្រោយពេលតភ្ជាប់ ជូនអតិថិជនរួច ទំនួលខុសត្រូវរបស់យើង គឺដើម្បីជួយឲ្យអតិថិជនសម្រេចបាននូវការបរិវត្តកម្មឌីជីថលតាមរយៈការបង្កើតបច្ចេកវិទ្យាថ្មី និងរក្សាតំណែងឈានមុខគេនៅក្នុងទីផ្សារបណ្តាញអ៊ីនធឺណិតដ៏ធំមួយនេះ។ ផលិតផល និងសេវាកម្មរបស់យើងគ្របដណ្តប់លើការផ្តល់ បណ្តាញអ៊ីនធឺណេត បណ្តាញសុវត្ថិភាព ការគណនាតាមរយៈ cloud ការវិភាគទិន្នន័យធំ ដំណោះស្រាយពហុបណ្តាញឆ្លាតវៃ និងវិស័យផ្សេងៗទៀត។
ការបង្កើការិយាល័យអាជីវកម្មថ្មីមួយក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹកក្នុងរាជធានីភ្នំពេញ សបញ្ជាក់ថាក្រុមហ៊ុនរបស់យើងអាចផ្តល់សេវាកម្មបណ្តាញអ៊ីនធឺណិតគុណភាពខ្ពស់ ដល់អ្នកប្រើប្រាស់កាន់តែច្រើន។ ក្រុមហ៊ុនអ៊ីនធឺណិត WICAM នឹងបន្តផ្តោតសំខាន់លើអតិថិជនដូចពីមុន យើងអាចកាន់តែជិតស្និទ្ធជាមួយអតិថិជន យល់ពីតម្រូវការរបស់ពួកគេ និងដោះស្រាយបញ្ហាបណ្តាញអ៊ីនធឺណិតជាបន្តបន្ទាប់ ដូចជាការលំបាកក្នុងការប្រើប្រាស់អ៊ីនធឺណិត ពិបាកមើលទូរទស្សន៍ និងការលំបាកក្នុងការទិញទំនិញតាមអ៊ីនធឺណិតជាដើម ហើយបង្កើនប្រសិទ្ធភាព និងកែលម្អដំណោះស្រាយរបស់យើងជាបន្តបន្ទាប់ ដើម្បីបំពេញតាមការរំពឹងទុក និងតម្រូវការរបស់អតិថិជនឲ្យគ្រប់ជ្រុងជ្រោយ។
លោកអគ្គនាយក Cao ក៏បានណែនាំដោយយកចិត្តទុកដាក់ និងល្អិតល្អន់អំពីបច្ចេកវិទ្យាថ្មី បណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX broadband និង OTT ដល់ភ្ញៀវ និងអតិថិជន ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុន WICAM ប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមដី និងបណ្តាញពេញលេញ ដើម្បីផ្តល់សេវាអ៊ិនធឺណិតទូលំទូលាយប្រកបដោយសុវត្ថិភាព គួរឱ្យទុកចិត្ត ការពារបរិស្ថាន ដល់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន WICAM គឺជាប្រតិបត្តិករអាជីវកម្មពហុវិស័យតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានទាំងអាជ្ញាប័ណ្ណ ISP ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាប័ណ្ណទូរទស្សន៍អ៊ីនធឺណិត OTT ពីក្រសួងព័ត៌មាន។ រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រ ក្រុមហ៊ុន WICAM ឱ្យអនុវត្តបច្ចេកវិទ្យាបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX និង OTT ទំនើបបំផុត និងគួរឱ្យទុកចិត្តបំផុត ដល់រដ្ឋាភិបាល និងគ្រប់វិស័យនៃសង្គម ដើម្បីផ្តល់សេវាបណ្តាញ អ៊ីនធឺណិតលឿន និងល្អ និងសេវាកម្មវិធីភាពយន្ត និងទូរទស្សន៍គុណភាពរូបភាពច្បាស់ ជាមួយនឹងខ្លឹមសារសម្បូរបែប។
លោកអគ្គនាយក Cao បានណែនាំថាបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTH គឺជាបច្ចេកវិទ្យាបញ្ជូនបណ្តាញអ៊ីនធឺណេតទំនើបថ្មីមួយ ពោលគឺ fiber-to-the-home ដែលមានគុណសម្បត្តិជាក់ស្តែង និងផ្តល់ឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍បណ្តាញអ៊ីនធឺណេតកាន់តែប្រសើរ។ ការពង្រីកបច្ចេកវិទ្យាបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋានមានន័យថា បណ្តាញខ្សែកាប្លិ៍អុបទិកបញ្ជូនសញ្ញាដោយផ្ទាល់ពីបណ្តាញបញ្ជូនរបស់ប្រតិបត្តិករទៅកាន់ផ្ទះរបស់អ្នកប្រើប្រាស់ ដែលទីបំផុតសម្រេចបាននូវការចូលប្រើបណ្តាញអ៊ីនធឺណិតតាមគេហដ្ឋាន។ បើប្រៀបធៀបជាមួយនឹងបច្ចេកវិទ្យាការតភ្ជាប់អ៊ីនធឺណិតចូលគេហដ្ឋានពីបុរាណ បណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTH មានគុណសម្បត្តិជាច្រើនដូចជា ល្បឿនកាន់តែលឿន ការពន្យាពេលទាប ស្ថេរភាពខ្ពស់ កម្រិតបញ្ជូនកាន់ធំ។ល។
បច្ចុប្បន្នវាគឺជាបច្ចេកវិទ្យាតភ្ជាប់អ៊ីនធឺណិតចូលគេហដ្ឋានទំនើបបំផុតមួយ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យការតភ្ជាប់អ៊ីនធឺណិតចូលគេហដ្ឋានជុំវិញពិភពលោក វាត្រូវបានគេចាត់ទុកថាជានិន្នាការអភិវឌ្ឍន៍នៃបណ្តាញអ៊ីនធឺណិតនាពេលអនាគត។ វាក៏ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍អ៊ីនធឺណិតជាតិ សេដ្ឋកិច្ចឌីជីថល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលរបស់ប្រទេសកម្ពុជា។
OTT (Over The Top Platform) ផ្តល់សេវាកម្មកម្មវិធីផ្សេងៗដល់អ្នកប្រើប្រាស់តាមរយៈអ៊ីនធឺណិត រួមទាំងសេវាកម្មវីដេអូ និងទិន្នន័យផ្សេងៗ សេវាកម្មវិធីអាចត្រូវបានផ្តល់ជូនដោយប្រតិបត្តិករ បណ្តាញអ៊ីនធឺណិតខ្លួនឯង ឬដោយភាគីទីបី។ សេវាកម្ម OTT ធម្មតារួមមាន: អាជីវកម្មទូរទស្សន៍តាមអ៊ីនធឺណិត APP Store ការទាញយកកម្មវិធី Android Market ជាដើម។ បើតាមវិសាលភាពពិភពលោក បច្ចុប្បន្នមានគំរូអភិវឌ្ឍន៍ចំនួនបីសម្រាប់ទូរទស្សន៍ OTT សកល ទីមួយគឺគំរូ HBBTV របស់អឺរ៉ុបដែលរួមបញ្ចូលគ្នានូវទូរទស្សន៍ផ្សាយបែបប្រពៃណី និងសេវាកម្ម OTT ។ទីពីរគឺជាគំរូ OTT បើកចំហររបស់សហរដ្ឋអាមេរិកដោយផ្អែកលើរចនាសម្ព័ន្ធអ៊ីនធឺណិតទាំងស្រុង។ ប្រភេទទីបី គឺជាគំរូដែលអាចតាមដានបាន និងអាចគ្រប់គ្រងបានដែលបង្កើតឡើងដោយប្រទេសចិន ដែលសង្កត់ធ្ងន់លើការត្រួតពិនិត្យខ្លឹមសារ។ ការអភិវឌ្ឍន៍ទូរទស្សន៍ឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រសួងព័ត៌មានកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា លើការធ្វើបរិវត្តកម្មឌីជីថល និងទូរទស្សន៍។
ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន WICAM ដែលបានប្រារព្ធពិធីសម្ពោធទីស្នាក់ការកណ្តាលការិយាល័យអាជីវកម្មរាជធានីក្រុងភ្នំពេញ និងសន្និសិទផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX broadband និង OTT និងទទួលបានបទពិសោធន៍ផលិតផល និងពិធីផ្សព្វផ្សាយ។ ឯកឧត្តមបានថ្លែងថា ការផ្សព្វផ្សាយ និងប្រើប្រាស់យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន WICAM នៃបច្ចេកវិទ្យាថ្មីបណ្តាញខ្សែកាប្លិ៍អុបទិកតចូលគេហដ្ឋាន FTTX broadband និង OTT គឺមានសារៈសំខាន់ខ្លាំងណាស់៖ ទីមួយ ស្របតាមគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
«យុទ្ធសាស្ត្របញ្ចកោណ» ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីថ្មីព្រះរាជាណាចក្រកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលថ្មីបានចាត់ទុកបច្ចេកវិទ្យា ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអភិវឌ្ឍន៍អាទិភាពទាំងប្រាំ។ អ៊ីនធឺណែតរបស់កម្ពុជាត្រូវការបង្កើនល្បឿន ជាពិសេស ត្រូវអភិវឌ្ឍន៍ឲ្យខ្លាំងនូវបច្ចេកវិទ្យាឌីជីថលថ្មីៗដូចជា អ៊ីនធឺណិត broadband ការគណនាតាមរយៈ Cloud ទិន្នន័យធំ និង AI។ល។
ទីពីរ៖ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ទូរទស្សន៍ឌីជីថលរបស់កម្ពុជា។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅមានកម្រិតក្នុងបញ្ជូនបណ្តាញ និងbandwidthអ៊ីនធឺណិត ដែលមានល្បឿនលឿន និងមានទំហំសមត្ថភាពធំ ដើម្បីអភិវឌ្ឍ និងផ្សព្វផ្សាយកម្មវិធីទូរទស្សន៍អនឡាញ OTT ប្រទេសកម្ពុជាកំពុងត្រូវការក្រុមហ៊ុន WICAM ដែលខិតខំប្រឹងប្រែងដល់សេវាកម្មទូរទស្សន៍ឌីជីថល និងអ៊ីនធឺណិត broadband។ ទីបី៖ គឺបំពេញតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់កម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍន៍ និងផ្សព្វផ្សាយបច្ចេកវិទ្យា Broadband និង OTT ដើម្បីឱ្យប្រជាជន និងអ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជាទទួលបាននូវសេវាអ៊ីនធឺណិត Broadband ដែលមានគុណភាពខ្ពស់ និងកម្មវិធីទូរទស្សន៍ឌីជីថល OTT ចម្រុះពណ៌។ នៅយប់ជ្រៅ និងពាក់កណ្តាលអាធ្រាត្រដល់ជិតភ្លឺ កម្រិតអ៊ីនធឺណិត Broadband របស់អ្នកប្រើប្រាស់ជាទូទៅមិនគ្រប់គ្រាន់ ឬមិនមានសញ្ញា ក៏ប៉ុន្តែអ្នកប្រើប្រាស់នៅតែធម្មតាត្រូវធ្វើការវេនយប់ និងរក្សាទំនាក់ទំនងជាមួយប្រទេសដែលភាពខុសគ្នានៃពេលវេលាគឺពេលថ្ងៃ។ Broadband លឿនបំផុតដែលមានតម្លៃសមរម្យ និងបណ្តាញខ្សែកាប្លិ៍អុបទិកដែលមានស្ថិរភាព និងសុវត្ថិភាព និងគ្របដណ្តប់គ្រប់ទីកន្លែងទូទាំងប្រទេសរបស់ក្រុមហ៊ុន WICAM នផ្តល់នូវការធានា 7X24 សម្រាប់បញ្ហានេះ ដែលគួរឲ្យសសើរណាស់។
ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន WICAM ទាំងអស់ និងជំនួយពីមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន សេវាកម្មអ៊ីនធឺណិត និងកម្មវិធីទូរទស្សន៍ឌីជីថល OTT របស់ ក្រុមហ៊ុន WICAM ប្រាកដជានឹងសម្រេចបាននូវការអភិវឌ្ឍន៍កាន់តែច្រើន ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រប់កន្លែងទាំងអស់ គ្រប់មជ្ឈដ្ឋាន និងប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារនៃប្រទេសកម្ពុជា។
ពិធីបើកសម្ពោភទាំងមូល និងកិច្ចប្រជុំផ្សព្វផ្សាយបច្ចេកវិទ្យាផលិតផល គឺជោគជ័យទាំងស្រុងក្នុងបរិយាកាសដ៏រស់រវើក និងរីកចម្រើន ហើយអតិថិជនទាំងអស់ដែលមានវត្តមានក៏ទទួលបានបទពិសោធន៍ផលិតផល និងបច្ចេកវិទ្យាជាទីពេញចិត្តផងដែរ។ នេះមិនត្រឹមតែបង្ហាញពីក្តីបារម្ភ និងសារៈសំខាន់ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ភ្ជាប់ជាមួយការអភិវឌ្ឍន៍អ៊ិនធឺណិត និងបរិវត្តកម្មទូរទស្សន៍ឌីជីថលប៉ុណ្ណោះទេ។ វាក៏ឆ្លុះបញ្ចាំងពីការអនុវត្តជោគជ័យរបស់ក្រុមហ៊ុន WICAM ក្នុងនាមជាសហគ្រាសដែលវិនិយោគដោយចិន ក្នុងការរួមបញ្ចូលការវិនិយោគ និងប្រតិបត្តិការនៃបច្ចេកវិទ្យាអ៊ីនធឺណិត និងឌីជីថលថ្មីៗនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជី ថលរបស់រាជរដ្ឋាភិបាលកម្ពុជា។
អំពីគុណសម្បត្តិពិសេស និងផលិតផលដែលមានលក្ខណៈពិសេសរបស់ក្រុមហ៊ុន WICAM
ក្រុមហ៊ុន WICAM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ និងមានបុគ្គលិកជាង ២០០ នាក់។ ក្រុមហ៊ុន WICAM មានគុណសម្បត្តិពិសេសចំនួនបី៖ ទីមួយ វាមានឧបករណ៍ពង្រីកវិសាលភាពបែងចែករលក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសអត្រាល្បឿនតាមចិត្ត ទាញយកធនធានកម្រិតបញ្ជូនបន្ថែមទៀត និងដឹងពីមុខងារនៃពហុសេវាកម្មបណ្តាញអ៊ិនធឺណិត។ ទីពីរគឺបង្កើតប្រព័ន្ធ បណ្តាញខ្សែពីរផ្លូវ ដើម្បីការពារការដាច់ខ្សែនៃផ្លូវបញ្ជូន លើកកម្ពស់បទពិសោធន៍បណ្តាញរបស់អតិថិជន និងកែលម្អគុណភាពនៃការបញ្ជូនបណ្តាញអ៊ិនធឺណិត។ទីបីគឺបង្កើតការិយាល័យអាជីវកម្មបទពិសោធន៍ផលិតផលឆ្លាតវៃ ដែលបម្រើជាស្ពានសម្រាប់បង្ហាញ និងបទពិសោធន៍បច្ចេកវិទ្យាខ្ពស់ និងនាំមកនូវជីវិតឆ្លាតវៃ និងការងារដល់អ្នកប្រើប្រាស់។
ក្នុងរយៈពេល១៨ ឆ្នាំកន្លងមកនេះ វាបានផ្តល់នូវសេវាអ៊ិនធឺណិតល្បឿនលឿន និងសេវាកម្មកម្មវិធីទូរទស្សន៍ឌីជីថលរូបភាពច្បាស់កម្រិតខ្ពស់ដល់អ្នកប្រើប្រាស់នៅកម្ពុជា ហើយទទួលបានការពេញចិត្ត និងកោតសរសើរពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្រុមហ៊ុន WICAM គឺជាប្រតិបត្តិករអ៊ិនធឺណិតតែមួយគត់នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការគ្របដណ្តប់បណ្តាញខ្សែកាប្លិ៍អុបទិកយ៉ាងពេញលេញ វាបញ្ជូនសេវាកម្មទាំងអស់ទៅកាន់គ្រួសាររាប់ពាន់តាមរយៈសរសៃអុបទិកទៅកាន់គេហដ្ឋាន។ អ្នកប្រើប្រាស់អាចរីករាយនឹងល្បឿនអតិបរមានៃការរុករកបណ្តាញតាមរយៈការនាំចេញកម្រិតបញ្ជូន Bandwidth អន្តរជាតិរបស់ក្រុមហ៊ុន WICAM ធ្វើឲ្យពិភពលោកយល់ដឹងយ៉ាងពិតប្រាកដពីសារៈសំខាន់ជាយុទ្ធសាស្ត្រពីកម្ពុជា និងកម្ពុជាយល់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រពីពិភពលោក។
ទន្ទឹមនឹងនេះ ទូរទស្សន៍ឌីជីថល OTT របស់ក្រុមហ៊ុន WICAM គឺជាប្រតិបត្តិករ OTT លំដាប់ទីមួយរបស់ប្រទេសកម្ពុជា ដែលផ្តល់ជូនអតិថិជននូវកម្មវិធីឌីជីថលរូបភាពច្បាស់កម្រិតខ្ពស់ជាង ១០០ កម្មវិធី មាតិកាសម្បូរបែប និងចម្រុះពណ៌ រូបភាពច្បាស់ គុណភាពសំឡេងល្អ និងកម្មវិធីឆ្លាតវៃ។មាតិកាកម្មវិធីប៉ុស្តិ៍ SD និង HD ផ្សេងៗ អនុញ្ញាតឲ្យអតិថិជនមើលព្រឹត្តិការណ៍ពិភពលោក និងមានទំនាក់ទំនងជិតស្និទ្ធជាមួយពិភពលោក នាំមកនូវភាពសប្បាយរីករាយកាន់តែច្រើនដល់អតិថិជន និងបង្កើតជីវិតឌីជីថលថ្មីសម្រាប់អតិថិជន៕