ឯកឧត្ដម ហ៊ុន ម៉ានី៖ «សូមកុំចោលកិច្ចការសង្គម»
«សូមកុំចោលកិច្ចការសង្គម ការចូលរួមកិច្ចការសង្គម មិនថាក្នុងក្របខ័ណ្ឌ ស.ស.យ.ក. ឬក្របខ័ណ្ឌណាទេ គឺវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយឱ្យចាប់អារម្មណ៍ និងរៀនសូត្រតាមទង្វើរបស់យើង»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងពិធីជួបជុំ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា យើងធ្វើនេះ ដើម្បីផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាននូវផ្នត់គំនិតរបស់សង្គម។ យើងត្រូវមានបេះដូងសម្រាប់សង្គមជាតិ ទោះតិចក្តីច្រើនក្តី។ នោះហើយជាស្មារតីរបស់ ស.ស.យ.ក.៕