យុវជន២នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅចំណុចទឹកស្ទឹង ជំរំសត្វភេ ខេត្តកោះកុង

 

យុវជន២នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មអាណោចនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទឹកស្ទឹង (ជំរំសត្វភេ) ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបន្តថា សពជនរងគ្រោះរួមមាន៖ ១៖ ឈ្មោះ ខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ និង២៖ ឈ្មោះ ហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។

តាមប្រភពបន្តទៀតថា យោងតាមការពិនិត្យលើសាកសព ដោយមានការចូលរួមពីប្រធានមណ្ឌលសុខភាពឃុំជីផាត ផ្នែកជំនាញ មន្រ្តីប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិបានពិនិត្យឃើញថា៖សាកសពមានស្លៀកពាក់ខោខោវប៊យជើងវែង អាវយឺតពណ៌ខ្មៅដៃខ្លី (ពាក់នាឡិកាជ័រពណ៌ខ្មៅ) សាកសពម្នាក់ទៀតស្លៀកពាក់ខោជើងវែងពណ៌គគី អាវយឺតពណ៌ខ្មៅដៃខ្លី (ពាក់ចិញ្ចៀនចំរៀកផ្តៅពណ៌ស)។ នៅលើសាកសពឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមផ្កាឈូក និងមានឈាមហូរតាមច្រមុះនិងមាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេងមួយកន្លែង ក្រៅពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។

តាមការពិនិត្យគេបានសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មនោះទេ។

ចំពោះសាកសពកំពុងយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី ហៅវត្តជីផាត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង