ស្នងការខេត្តបន្ទាយមានជ័យបញ្ជាឲ្យឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនបាន២នាក់និងដកហូតនកាំភ្លើងកែឆ្នៃបាន៤ដើម 

 

ដោយអនុវត្តតាមការបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យកម្លាំងនគរបាលទូទាំងខេត្តពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន៖ ១-ឈ្មោះ អូ ទាវ​ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកេីត​ ឃុំរលួស​ ស្រុកស្វាយចេក​ ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ និង២-ឈ្មោះ​ ឡុន សុលី​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ទីលំនៅភូមិគោករកា​ ឃុំតាបែន​ ស្រុកស្វាយចេក​។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ មានការសម្របសម្រួលនីតិវិធីពី លោក កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន មានដូចជា៖កូនជញ្ជីងចំនួន២, កាំភ្លើងខ្លីកែឆ្នៃ១ដើម, កាំភ្លើងវែងកែឆ្នៃ៣ដើម, គ្រាប់កាំភ្លើង អាកា៩គ្រាប់ និងបង់១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​, បំពង់កែវសម្រាប់ជក់គ្រឿងញៀន២,សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួននិងដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។

ក្រោយសួរនាំនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង