ប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនអ្នកកត់កន្ទុយលេខខុសច្បាប់បានម្នាក់

បុរសជាអ្នកកត់កន្ទុយលេខម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយចាប់ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់គឺលួចកត់ឆ្នោតវៀតណាម នៅចំណុចកើតហេតុ ភូមិឈើទាលឃុំឈើទាលស្រកៀនស្វាយខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្តថា
ជនសង្ស័យឈ្មោះ សេង គឹមសេន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោតនៅភូមិស្លាបតាអោន ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមជាមួយវត្ថុតាងចាប់យករួមមាន៖ប៉ិចពណ៌ខៀវ៣ដើម, ក្រដាសA4 កាត់រួចមិនទាន់កត់លេខឆ្នោត១១សន្លឹក, ក្រដាសA4 កាត់រួចកត់លេខឆ្នោត ៤សន្លឹក,ទូរស័ព្ទដៃ០
១គ្រឿង ម៉ាកOPPO ពណ៌ទឹកសមុទ្រ, ប្រាក់៥០០០០៛, ម៉ាស៊ីនគិតលេខ១គ្រឿង,កាបូបស្ពាយចំហៀងពណ៌ខ្មៅ១។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅទីតាំងចំណុចកើតហេតុខាងលើ មានភ្នាក់ងារលេងល្បែងសុីសងខុសច្បាប់ គឺកត់ឆ្នោតវៀតណាម ទើបកម្លាំងព្រហ្មទណ្ឌស្រុកកម្លាំងអន្តរាគមន៍ស្រុកនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានឃាត់ខ្លួនភ្នាក់ងារចាត់ចែងលេងល្បែងសុីសងខុសច្បាប់និងដកហូតបានវត្ថុតាងមួយចំនួនដូចខាងលើដើម្បីយកមកសាកសួរ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយពីសាកសួររួចឈ្មោះ សេង គឹមសេន បានសារភាពថា៖ ខ្លួនបានកត់ឆ្នោតវៀតណាម អស់រយះពេល១ឆ្នាំមកហើយ តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នហើយក្នុងមួយថ្ងៃកត់ឆ្នោតវៀតណាមបានប្រាក់ចំនួនហាសិបម៉ឺនរៀលហើយចំនួនទឹកប្រាក់ឡើងចុះតាមងៃនឹងកត់ឲ្យមេពុំស្គាល់ឈ្មោះនៅភ្នំពេញក្រោយពីសាកសួររួចកម្លាំងព្រហ្មណ្ឌទស្រុក បានសុំគោលការណ៍មេឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង