ចោរលួចទម្លុះផ្ទះចូលលួចសម្ភារៈ ត្រូវបានប៉ូលិសទួលស្វាយព្រៃ២ ចាប់ឃាត់ខ្លួន

នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកងបានឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទម្លុះទម្លាយផ្ទះអ្នកដទៃចូលលួចសម្ភារៈ នៅចំណុចផ្ទះលក់សម្ភារៈ និងគ្រឿងទេស នៅផ្លូវ ២០៥ កែងផ្លូវ ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមន្ត្រីជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង