ប៉ូលិសឃាត់ខ្លួនក្មេងទំនើង១៥នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូអនាធិបតេយ្យនៅក្រុងក្រចេះនិងស្រុកស្នួល

ក្មេងទំនើងចំនួន១២នាក់ដែលធ្វើសកម្មភាពបង្ហោះម៉ូតយ៉ាងអនាធិបតេយ្យ និងកែច្នៃភ្លើងខុសបច្ចេកទេសត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលអូរឬស្សីចាប់ឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំពោះក្រុមក្មេងទំនើង៣នាក់ទៀតនៅស្រុកស្នួលក៏ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួលបង្រ្កាបបានដែរ ពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ។

ប្រភពព័ត៌មានបានបន្តទៀតថា បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចណែនាំ អបរំ និងចុះកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច រួចអនុញ្ញាតឲ្យអាណាព្យាបាល ធ្វើលិខិតធានាឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីធ្វើការណែនាំអបរំបន្ត៕

អត្ថបទដែលជាប់ទាក់ទង