ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តព្រះសីហនុនឹងធ្វើការផ្អាកចរាចរណ៍នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ដោយកំពស់ទឹកហក់ធ្វើឱ្យលិច

តាមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋឱ្យផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ដោយកំពស់ទឹកហក់ ធ្វើឱ្យលិចកំណាត់ផ្លូវនេះ។

ឯកឧត្តមអភិបាលខេត្តបានបង្ហោះសារអមជាមួយរូបភាពទឹកលិចផ្លូវលើបណ្តាញសង្គមនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីព្រឹកនេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។

ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តនឹងធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន និងស្នើដល់សាធារណជន និងប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង