លឺតែសំឡេងទ្រហោយំពីម្ដាយនិងសាច់ញាតិ ខណៈយុវជនម្នាក់ជិះម៉ូតូដួលស្លាប់តែឯងនៅកណ្តាលផ្លូវក្នុងស្រុកពោធិ៍រៀង
យុវជនម្នាក់បានជិះម៉ូតូដួលតែឯងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកណ្ដាលផ្លូវ ខណៈសាច់ញាតិបានត្រឹមតែស្រែកទ្រហោយំសោកស្ដាយស្រណោះយ៉ាងសង្វេគ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១៨៖០០នាទីថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះ ស្រឿន នី ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនរងគ្រោះ ឈ្មោះ ហុំ គៀក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជ្រៃគ្រហុឹម ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋឈ្មោះ ស្ងួន ចុច ភេទប្រុស អាយុ ៤៦ឆ្នាំបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣និងវេលាម៉ោង១៨:០០នាទី ឈ្មោះ ហុំ គៀក ភេទប្រុស អាយុ ២១ឆ្នាំ ជិះម៉ូតូម៉ាក Honda Dream ពណ៌ខ្លៅ ពាក់ផ្លាកលេខ កណ្តាល 1P-0635 ជិះពីកើត ទៅលិចដល់ចំណុចកេីតហេតុបណ្តាលឲ្យដួលម៉ូតូនៅចំកណ្តាលផ្លូវតែឯង៕
ដោយ៖ ហ៊ាំ សុភាវុធ