រមណីយដ្ឋានប្រាសាទកោះកេររៀបចំពីធីក្រុងពាលីដើម្បីត្រៀមពិធីបួងសួងសុំសេចក្ដីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃស្អែកនេះ

នៅរមណីយដ្ឋានប្រាសាទកោះកេរ នាព្រឹកថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពីធីក្រុងពាលីដើម្បីត្រៀមសម្រាប់ពិធីបួងសួងសុំសេចក្ដីសុខ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីក្រុងពាលីនាព្រឹកនេះ ត្រូវបានរៀបចំដឹកនាំដោយលោកជំទាវ នេត ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមានការចូលរួមពីអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហាររួមទាំងក្រុមការងារក្រសួងជាច្រើនរូបទៀត។

គួរជម្រាបជូនថា រមណីយដ្ឋាន​បុរាណ​វិទ្យា​ប្រាសាទ​កោះកេរ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ព្រះ​វិហារ​ត្រូវ​បាន​អង្គ​ការ​យូណេស្កូ​សម្រេច​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភព​លោក​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​១៧ ​ខែ​កញ្ញា​ ឆ្នាំ២០២៣នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​តាំង​ពី​ឆ្នាំ​២០២១។​

គួររំលឹកផងដែរថា ពិត​ជា​មោទកភាព​ជាតិ​មួយ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ការពារ​ និង​លើក​តម្លៃ​មរតក​វប្បធម៌​ជាតិ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ​ដែល​ជា​អតីត​រាជធានី​ខ្មែរ​មាន​អាយុ​កាល​ជាង​១ពាន់​ឆ្នាំ​មក​ហើយ។​

ការណ៍​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​សម្រេច​ចុះ​បញ្ជី​បេតិកភណ្ឌ​ប្រាសាទ​កោះកេរ​នេះ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​គឺ​មាន​សារៈសំខាន់​ ទី​មួយ លើក​តម្លៃ​ឡើង​វិញ​នូវ​មរតក​វប្បធម៌​បេតិកភណ្ឌ​យើង​ដែល​ជា​អតីត​រាជធានី​មួយ​នៃ​សត​វត្សរ៍​ទី​១០​ហ្នឹង​ តាម​ពិត​ទៅ​បើ​យើង​និយាយ​គ្រប់​គ្នា​ជា​ទូទៅ​ថា​ជា​ មោទកភាព​មួយ​របស់​ជាតិ​សាសន៍​យើង​ដែរ ​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​នូវ​សម្បត្តិ​វប្បធម៌​ក្នុង​ប្រទេស​យើង​ជា​ច្រើន​ ពិសេស​គឺ​រមណីយដ្ឋាន​ បុរាណដ្ឋាន​ធំៗ៕

អត្ថបទដែលជាប់ទាក់ទង