តំណាងអភិសន្តិបណ្ឌិត ស សុខា ចុះត្រួតពិនិត្យសភាពការណ៍ស្វែងយល់ការលំបាក បញ្ហាប្រឈម កងកម្លាំងនគរបាលព្រំដែន

 


តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យសភាពការណ៍ស្វែងយល់ការលំបាក បញ្ហាប្រឈម និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំរួមការងារព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងឯកឧត្តមអគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម សំរិទ្ធ ឌី បាននាំយកនូវអំណោយឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមអគ្គស្នងការនគរបាលជាតិនូវថវិកាចំនួន៤១លានរៀល, គ្រឿងឧបភោគ-បរិភោគ មីចំនួន ៧៤កេសធំ, ត្រីខចំនួន ៤១កេសធំ និងភេជ្ជៈមាន៖ ទឹកក្រូចចំនួន ១០០កេស និងស្រាបៀចំនួន ១៧២កេស ឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ កំពុងឈរជើងនៅក្នុងទិសភូមិភាគទី ៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ជាមួយនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានឧបត្ថម្ភក្រុមគ្រូ និងយោធាចារ្យ នូវថវិកាចំនួន៥លានរៀល អង្ករ ១តោន ត្រីខ ១០កេសធំ និងមី១០កេសធំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង