រដ្ឋមន្ដ្រី នេត្រ ភក្ត្រា៖ ការងារអាទិភាពដែលខ្ញុំ​នឹងត្រូវធ្វើ​ការងារក្នុង​នាម​ជារ​ដ្ឋ​ម​ន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប

«ការងារអាទិភាពដែលខ្ញុំ​នឹងត្រូវធ្វើ​ការងារក្នុង​នាម​ជារ​ដ្ឋ​ម​ន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើ​ម្បីធ្វើ​ឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័ន​ទំនាក់ទំនង​សាធារ​ណៈរ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកប​ដោយ​គុណភាព និងប្រសិទ្ធភាព សំ​ដៅធ្វើ​យ៉ាង​ម៉េច​គឺផ្សព្វផ្សាយពីការពិតរបស់​កម្ពុជា​យើង​ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»។

នេះជាការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិ​ច្ច​ប្រជុំថ្នាក់ដឹកនាំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារ និ​ង​ ទិសដៅការងារបន្ត របស់ក្រ​សួ​ង​ព័​ត៌​មាន នា​រ​សៀ​ល​ថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ទៀតថា «ការធ្វើទំនើបកម្មស្ថាប័ន៤៤ថ្ងៃ ក​ន្ល​ង​ទៅ​នេះ​​ យើងបានធ្វើឱ្យមានការបែងចែកតួនាទីយ៉ាងច្បា​ស់លាស់ពី ថ្នាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរ​ដ្ឋ​លេខាធិការ ​​ថ្នាក់​ដឹក​នាំ​អគ្គនាយក និងអគ្គនាយករងនីមួយៗ បានបែងចែកបន្ត អ៊ីចឹ​ងម្នាក់​ៗ​ស្គា​ល់​ពីតួ​នាទី​រប​ស់ខ្លួ​ន ​ដឹងថាខ្លួនត្រួវធ្វើអ្វី ទិសដៅ​រ​ប​ស់​យើ​ងត្រូវធ្វើ ហើយនឹង​អ្វី​ដែ​លយើងត្រូវធ្វើទៅមុខ និ​ង​កា​រ​ស​​ហកា​រគ្នា»។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា ទំនើបកម្មស្ថាប័ន​៤៤​ថ្ងៃ​ទៅ​នេះ ក្រ​សួងក៏​បានដោះ​ស្រាយ​លើក្រ​បខ័​ណ្ឌជាច្រើន​ដូចជា​ រៀបចំក​ន្លែ​ងអ​​ង្គុយ​និ​ង​សម្ភា​ររ​ប​ស់​​ម​ន្ត្រី​ ទោះ​បី​មានការខ្វះខាតនៅឡើយ ប៉ុន្តែស្ថា​នភា​ពមា​នល​ក្ខណៈ​ប្រសើ​រ​ប​​​ន្តិច ​ធ្វើឱ្យ​ម​ន្ត្រី​មា​ន​អារម្មណ៍ថា ក​ន្លែ​​ងធ្វើការ​មានសុវត្ថិភាព ពេលចូ​ល​ម​កក្នុង​ក្រ​សួ​​ង ​មន្ត្រីមា​ន​អា​រ​ម្ម​ណ៍​​​ថា ស្ថា​ប័​ន​រ​ដ្ឋ​ដែ​ល​ខ្លួ​ន​ចូ​លធ្វើការមានមោទនភាពក្នុងជានាមម​ន្ត្រី​រា​ជ​កា​រ ហើយក្រសួង​បាន​​កែស​ម្រួល​អ​គា​​​រ ​ដា​ក់​ទ​ង់​ជា​តិ​ និងមានកិច្ចការមួយចំនួនទៀតដែលកំពុងកែលម្អបន្ថែម។

ឯកឧត្តមបានបង្ហាញពីចំណុចសំខាន់ៗក្នុង សៀវភៅស្តីពីកា​រ​ដ្ឋា​នកំណែទម្រង់ក្រសួងព័ត៌មាន ដើម្បីប​ង្កើ​ន​ប្រ​សិ​ទ្ធិភាព និងប្រសិទ្ធិផល នៃ​ស្ថាប័ន​ទំនា​ក់​ទំ​ន​ងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា «ថ្មីពិត និង​ទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និ​ងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន» នីតិ​កា​ល​ទី​៧ នៃរដ្ឋសភាឆ្នាំ២០២៣-២០២៨។

គួររំលឹកថា ស្ទើរគ្រប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង​ មន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេ​ត្រ ភក្រ្ដា បានថ្លែងថា ក្រសួងនឹងធ្វើទំនើបកម្មស្ថាប័ន និង​រដ្ឋបាលទំនើប​ដើម្បី​ធ្វើឱ្យ​ក្រសួ​ង​ព័​ត៌​​​មាន ក្លាយទៅជាស្ថាប័នទំនាក់​ទំនង​សាធា​រណៈ​​របស់រា​ជរដ្ឋា​ភិបាល​កម្ពុ​ជាដែ​លប្រ​ក​ប​ដោ​យ​​បុរេសកម្ម សកម្ម និងប្រកបដោយ​គុណ​ភាព និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង