ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ដ្រីទើបសម្រាលកូនរួចនិងជនពិការគថ្លង់ គ្មានទីពឹង ចំនួន២គ្រួសារ នៅភូមិដើមគរ សង្កាត់ដើមមៀន
ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិដើមគរ នៅថ្ងៃអាទិត្យទី៨ ខែតុលា ឆ្នាំ២០២៣នេះ បានសហការជាមួយក្រុមការងារភូមិចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់លោកប្រធានដើម្បីផ្ដល់ជូនបងប្អូនស្ដ្រីដែលទើបសម្រាលកូនរួចចំនួន០១នាក់ និងជនពិការគថ្លង់ គ្មានទីពឹងចំនួន១នាក់ នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ជាមួយនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀននិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្រឡាញ់ ការទុកចិត្ត ការជឿជាក់មកលើក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនដោយបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ បានយ៉ាងច្រើនកុះករ។
គួរជម្រាបជូនថា ស្ដ្រីទើបសម្រាលកូនរួច ចំនួន០១គ្រួសារ និងជនពិការគថ្លង់ គ្មានទីពឹងចំនួន១នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ឡាយ ស៊ុយហ៊ូ ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនពិការគថ្លង់ គ្មានទីពឹង ទទួលបានកង់អាគុយ១គ្រឿង= ៣៤០$, អង្ករ១បាវ = ៥០ គ.ក្រ និងថវិកាចំនួន១០០.០០០រៀល។ និង*ទី២៖ ស្ត្រីទើបសម្រាលកូនរួចឈ្មោះ អ៊ួង សុជាតា ទទួលបានអង្ករ១បាវ = ៥០ គ.ក្រ និងថវិកាចំនួន១០០.០០០រៀល។ ដោយថវិកាចំណាយសរុបចំនួន៣៤០$ និង៤៩០.០០០រៀល៕