«តើសកម្មជនសិទ្ធិមនុស្សរូបណាដែល​ច​ង់​ឃើ​ញរូ​បភា​ពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន ខ្វះក្រ​មសី​លធ​ម៌វិ​ជ្ជា​ជីវៈ​នៅ​លើ​ទំ​ព័​រ​មុ​ខ​សា​​រ​ព័ត៌មាន ?»។ នេះជាសំនួរដែល ឯកឧត្តម ប៉ែន បូណា អ្នកនាំពា​ក្យរា​ជរ​ដ្ឋាភិ​បាល ​បង្ហោះ​ហ្វេ​សប៊ុក នៅព្រឹកថ្ងៃទី០៩តុលា ឆ្នាំ២០២៣។

ការតាំងសំនួរនេះឡើង បន្ទាប់ពីសារព័ត៌មាន The Cambodia Daily បាន​ចុះ​​ផ្សា​យ​ថា «សកម្មជនសិទ្ធិមនុស្ស និងអ្នកប្រើប្រា​ស់ប​ណ្ដាញសង្គមរិះគន់មន្ត្រីជាន់​ខ្ពស់​​របស់រ​ដ្ឋា​ភិ​បា​ល ដែលចាត់ទុកករណីចោរឆក់ ចោរប្លន់, ឃាតកម្ម, ក្មេង​ទំនើង ឬក​រណី​គ្រោះថ្នា​ក់ច​រា​ច​រ​ណ៍ ថាជារឿងកំប៉ិកកំប៉ុក។ មហាជន​ទូទៅអះអាងថា ​បញ្ហា​​អសន្តិ​សុខសង្គមនេះហើយ ដែ​ល​ធ្វើ​​ឲ្យ​ភ្ញៀវ​ទេសបរទេសខ្លាចរអា​ក្នុងការមកលេង​ប្រទេសកម្ពុជា»។

ឯកឧត្តម អ្នកនាំពា​ក្យរា​ជរ​ដ្ឋាភិ​បាល បានបញ្ជាក់តាមសំណេរក្នុងហ្វេសប៊ុកថា កាល​ពី​ពេ​លថ្មីៗនេះ ខ្ញុំបានផ្ត​ល់ប​ទ​ស​ម្ភាសន៍ដល់​សារព័ត៌មានកម្ពុជាថ្មីដោយនិយាយថា នៅ​ស្រុក​គេ​ពិ​សេសប្រទេសជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿ​ងក្មេ​ងទំ​នើ​ង​វ៉ៃ​គ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិ​ង្សាមក​ធ្វើជារឿ​ងសំខា​ន់ហើ​យព​ង្រីក​ដា​ក់​លើ​ទំ​ព័​រមុខទេ។គេច្រើន​សរសេរជារឿងខ្លីៗដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះដោយមិនប្រើរូបថតទេ លើ​កលែងតែករណីនោះ​ជារឿងធំពាក់ព័ន្ធ​បុគ្គល​ល្បីៗ​ទើបគេសរសេរវែង តែគេ​ត្រូវ​គោ​រ​ព​ក្រ​ម​សី​លធម៌ខ្ពស់ណាស់ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃា​តក​ម្មជា​ដើ​ម​ពី​ព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗនិងការគោរពសិទ្ធិបុគ្គលឯកជន។

ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹងនិងអ្នកសារព័ត៌មាន។

ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះមិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណាដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិ​បុគ្គលឯកជន ខ្វះក្រមសីលធម៌វិជ្ជាជីវៈនៅលើទំព័រមុខសារព័ត៌មាន?

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា «អ្នកសា​រព័ត៌​មាន​ដែល​សរ​សេរ​អត្ថ​បទ​នេះ​ទៀ​​តសោតមិនបានផ្ទៀងផ្ទាត់ថា​តើសម្តីដើម​របស់ខ្ញុំច​ង់​និយា​យពី​អ្វីនិ​ងក្នុ​ងប​រិប​ទអ្វី​នោះឡើ​យ។​ នេះជាភាពខ្សត់​ខ្សោយ​ខាងវិ​ជ្ជាជី​វៈដោ​យគ្រា​ន់​តែ​​លឺគេថា ហើ​យប​ន្ថែម​ល្បោយ​ខ្លួន​ឯ​ង​តុ​ប​តែងបានជាសា​ច់រឿងមួយវែងអន្លា​យដើ​ម្បីវា​យ​ប្រ​ហា​រអ្នកដទៃ ឬ​វាយ​ប្រហា​រលើរា​ជ​រ​ដ្ឋា​ភិ​បា​ល»។

ឯកឧត្តមបន្ថែមថា «ខ្ញុំសូមប​ញ្ជាក់ជំហរជាថ្មីក្នុងនាមជា​អ្នកធ្លា​ប់ប្រ​ឡូក​ក្នុង​អាជីព​នេះ​៣០ឆ្នាំហើយដែលបានរួមចំ​ណែកក្នុ​ងការ​កាត់​បន្ថ​យរូ​បភា​ពហិ​ង្សាលើ​ទំព័​រ​សា​រព័​ត៌មា​នក៏​ដូច​ជា​ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ថា សូម​បញ្ឈប់​ការប្រើ​ប្រាស់​រូ​ប​ភា​ព​ហិ​ង្សា​ ​រូបភាព​ដែល​បំ​ពា​ន​លើសិទ្ធិបុគ្គលឯកជន នៅលើទំព័​រសារព័ត៌មានឬលើបណ្តា​ញសង្គ​មត​ទៅ​ទៀត​ពី​ព្រោះ​វា​មា​ន​ផលប៉ះពាល់អវិជ្ជមានច្រើ​នយ៉ាងណាស់»