ឃាត់ខ្លួនជនសង្ស័យ២នាក់នៅខេត្តកោះកុង

កម្លាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការខេត្តកោះកុងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះកុងកាលពីវេលាម៉ោង៨៖២៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានចុះបង្ក្រាប់ករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចបង្គោលបីមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ នៅពេលដែលជនសង្ស័យកំពុងតែជួញដូរគ្រឿងញៀន។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់មួយចុងទុយោ។

ជនសង្ស័យទាំង២នាក់៖ ១- ឈ្មោះ លី ចាន់ណារឹទ្ធ ហៅរឹទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ព្រះពុទ្ធ មុខរបរកម្មករ ទីលំនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ២- ឈ្មោះ សាន គីមហុង ហៅហុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ហើយកម្លាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះកុង បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង រកឃើញកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក ដែលជនសង្ស័យបានកប់ទុកនៅខាងក្រោមផ្ទះ។

ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១កំណាត់ទុយយោ, កាំភ្លើងខ្លី១ដើម, ម៉ូតូ១គ្រឿង
និងទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀន ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង