គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ តុលានេះ បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៦នាក់

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន០៣នាក់, របួសធ្ងន់ស្រាល១៦នាក់និងមិនពាក់មួកសុវត្ថិភាព១៥នាក់ ។

បើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៩ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់០៣នាក់ (ស្រី០១នាក់) , របួសធ្ងន់ ០៩នាក់ (ស្រី០៣នាក់) , និងរបួសស្រាល ០៧នាក់ (ស្រី០៣នាក់), គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន០៧លើក (យប់០៤លើក), មាន៖កត្តាល្បឿន០៣លើក (ស្លាប់០១នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់០១លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក៕

អត្ថបទដែលជាប់ទាក់ទង