តំណាងស្នងការនគរបាលខេត្តសៀមរាបណែនាំក្រុមហ៊ុនសន្តិសុខឯកជន​ និងសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ

លោកឧត្តមសេនីយ៍ត្រី តាន់ សំបូរ ស្នងការរងទទួលដឹកនាំការិយាល័យគ្រប់គ្រងសន្តិសុខឯកជន តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាស ក្នុងឆ្នាំ២០២៣ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានប្រើប្រាស់កម្លាំងភ្នាក់ងារសន្តិសុខឯកជន និងបានប្រគល់លិខិតអនុញ្ញាតរបស់សាលាខេត្តសៀមរាប​ ជូនសហគ្រាសគ្រឹះស្ថានដែលប្រើប្រាស់ភ្នាក់ងារសន្តិសុខ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានផ្តាំផ្ញើដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន​ និងសហគ្រាសគ្រឹះស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនកិច្ចក្នុងខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង