រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣។ ព្រមទាំងរៀបចំការបើកប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់សាម៉ីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
បន្ថែមលើនេះ គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១ ខែវិច្ឆិកា ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឋិកា ២០២៣៕