នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ៖ សុខសន្តិភាពរបស់កម្ពុជាពិតជាមានតម្លៃថ្លៃថ្លាណាស់ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី១២ នៅវត្តពោធិ៍ព្រះបាត្រច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់បុពការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើកឡើងថា សុខសន្តិភាពរបស់កម្ពុជាពិតជាមានតម្លៃថ្លៃថ្លាណាស់ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ដូច្នេះហើយយើងត្រូវតែការពារថែរក្សាឲ្យបានគង់វង្សជារៀងរហូត។
សូមរំលឹកជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណការមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្ធការីជន ញាតិសន្ដាន ដែលបានចែកឋានរំលាយកូន្ធ ហើយបានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស ព្រមទាំងក្រុមគ្រួសារ បានប្រគេនសម្ភារៈ និងបច្ច័យមួយចំនួននិងបានអញ្ជើញរៀបចំពិធីបង្សុកូល សូត្រមន្តរាប់បាត ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុពការីជន ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសុំឲ្យកម្ពុជា មានសុខសន្តិភាពជារៀងរហូត៕