យុវតីម្នាក់ខឹងយាយស្ដីបន្ទោស សម្រេចចិត្តលេបថ្នាំ ងងុយដេកសម្លាប់ខ្លួន

ភ្នំពេញ៖ យុវតីម្នាក់ខឹងយាយស្ដីបន្ទោសឲ្យស្រាប់តែតូចចិត្តគិតខ្លី ហើយទិញថ្នាំងងុយដេក២បន្ទះមកលេបសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះស្ថិតនៅក្នុងបុរីពិភពថ្មី២ ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

តាមប្រភពីក្រុមគ្រួសារបានឲ្យដឹងថា យុវតីខាងលើនោះឈ្មោះ ស្រ៊ុន យ៉ាហ្សេនីន អាយុ ១៧ឆ្នាំ មុខរបរសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស ស្នាក់នៅជាមួយជីដូនក្នុងផ្ទះកើតហេតុខាងលើ។

នាងជាក្មេងកំព្រាម្ដាយមានតែឪពុករស់នៅផ្សេង ហើយនាងបានរស់នៅជាមួយជីដូនតាំងពីនាងតូចមកម្ល៉េះ និងមួយរយៈពេលចុងក្រោយនេះ ឪពុកបានជួយផ្ដល់ប្រាក់សម្រាប់ការរៀនសូត្រផងដែរ។

ក្រុមគ្រួសារដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជីដូនបានស្ដីបន្ទោសឲ្យបន្តិចបន្តួច ជាហេតុធ្វើឲ្យយុវតីរូបនោះតូចចិត្ត ហើយបានឡើងទៅដេកនៅក្នុងបន្ទប់ឡៅតឿ បន្ទាប់មកបានលេបថ្នាំងងុយដេកអស់២បន្ទះបណ្ដាលឲ្យស្លាប់។

ចំណែកជីដូនក្រោយពីចៅដេកយូរពេក គាត់បានឡើងទៅគោះទ្វារហៅតែអត់ឮឆ្លើយ លុះពេលបើកទ្វារមើលស្រាប់តែឃើញចៅស្រីស្លាប់បាត់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង