ផ្អើលដល់មេក្រសួងមហាផ្ទៃ ព្រោះតែនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់បានបាត់ម៉ូតូ១គ្រឿង

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់បានបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាហេតុបានធ្វើឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកើតក្ដីអាណិតអាសូរ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូចំនួន១គ្រឿងកាលពីម្សិលមិញនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបន្តថា ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុសឯកឧត្ដមនិងក្រុមគ្រួសារបានឧបត្ថម្ភម៉ូតូចំនួន១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង