សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចតែងតាំងរដ្ឋមន្ត្រី គង់ វិមាន ជា «សមាជិកនៃសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍»

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងឯកឧត្ដមរដ្ឋមន្ត្រី គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជា «សមាជិកនៃសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍» ដែលមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសជាប្រធាន។ នេះបើតាមសេចក្ដីសម្រេចដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម គង់ វិមាន ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន។ និងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម គង់ វិមាន ក៏ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងនិងដំឡើងឋានៈ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានឋានៈស្មើ «រដ្ឋមន្ដ្រី»៕

 

អត្ថបទដែលជាប់ទាក់ទង