Breaking News: នៅទីបំផុត,សមត្ថកិច្ចចាប់ឃាត់ខ្លួនឃាតកដែលប្លន់សម្លាប់ស្ត្រីម្នាក់នៅច្រកព្រំដែនកម្ពុជា-ថៃ បានហើយ!
បន្ទាយមានជ័យ៖ នៅទីបំផុត, សមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់ដែលបានសម្លាប់ស្ត្រីជាពលករខ្មែរម្នាក់បានហើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងទឹកដីថៃ។
ប្រភពព័ត៌មានបានបន្តថា ជនដៃដល់ដែលប្លន់សម្លាប់ស្ត្រីពលករខ្មែរ គឺជាជនជាតិថៃដែលជាមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់។
ប្រភពបន្ថែមថា ការឈានដល់ការចាប់ខ្លូនជនដៃដល់បាន គឺមានការសហការគ្នារវាងសមត្ថកិច្ចកម្ពុជា និងថៃ ទើបអាចស្រាវជ្រាវរហូតដល់អាចតាមចាប់ខ្លួនជនដៃដល់បានសម្រេច។
បើតាមប្រភពផ្សេងាតៀតបានបញ្ជាក់ថា សមត្ថកិច្ចទាំងពីរបាន និងកំពុងសម្របសម្រួលនិតិវិធីក្នុងការសួរចម្លើយជនសង្ស័យ និងនីតិវិធីបញ្ជូនមកប្រទេសកម្ពុជា។
ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង) ភេទប្រុស អាយុ ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូងខេត្តស្រះកែវ ប្រទេសថៃ។
គួររំលឹកថា ស្ត្រីពលករខ្មែរម្នាក់ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្លន់សម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងព្រៃចម្ការមីន ច្រករបៀងនៃព្រំដែន ក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕