ស្នងការនគរបាលខេត្តព្រែវែងនឹងប្រកាសឲ្យចូលកាន់តំណែងនៅព្រឹកថ្ងៃទី១៣ មីនា ខាងមុខនេះ
ភ្នំពេញ៖ អតីតអធិការនគរបាលស្រុកកោះធំ ខេត្តកណ្ដាល, ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង និងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រែវែងផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕