រដ្ឋមន្ត្រីព័ត៌មានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីគ្រប់ជាន់ថ្នាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដល់សាធារណជនដែលអញ្ជើញមកផ្ទាល់នៅទីតាំងប្រារព្ធពិធី និងសាធារណជនដែលបានតាមដានការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានសហការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ

គួរជម្រាបជូនថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង