តើលោក កៀង​ ល័ក្ស​ ហ៊ានចុះបង្ក្រាបមជ្ឈមណ្ឌល​ពិភពកំសាន្ត​ ឃូល​រីមិច​ លួចបេីក​ហ្គេម​បាញ់​ត្រី​​ខុសច្បាប់ទេ? (មានVideo)

ភ្នំពេញ៖​ មជ្ឈមណ្ឌល ឃូលរីមិច លួចបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងមានជនជាតិចិនចេញចូលលេងរៀងរាល់ថ្ងៃ ក្នុងផ្សារចិនជិតកោះពេជ្រ​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា ពួកគាត់ហាក់​មានការស្រងាក​ចិត្ត​ និង​មាន​ការ​ងើងឆ្ងល់​យ៉ាង​ខ្លាំង​ ដោយ​សា​តែ​មូលហេតុ​អ្វី​បាន​ជា​មិន​បង្រ្កាប​ ខណៈ​ល្បែង​ស៊ីសង​នេះ​ហើយ​ ជា​ដេីម​ចម​ នៃ​បទ​ល្មើស​ជា​ច្រើន​ដូច​ជា​ លួច​ ឆក់​ ប្លន់​ និង​អំពើ​ហិង្សា​ នៅ​ក្នុង​មូលដ្ឋាន​។ តើ​លោក​ កៀង​ ល័ក្ស​ អភិបាល​ចំការមន​ ហ៊ាន​បង្ក្រាប​ល្បែង​ស៊ីសងខ្នាត​យក្ស​ដ៏​ធំ​ប្រចាំ​ខណ្ឌនេះ​ដែរ​ឬឬទេ ឬក៏​ខ្លាច​បារមី​ម្ចាស់​ទីតាំង ឬក៏​ខ្លាច​​អស់​តំណែង​​តួនាទី​ ឬមួយមិនដឹង?

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការមិនបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ហាក់​ជា​ការដើរបញ្ជ្រាស់ទិស​ ពី​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ ទាំង​៧​ ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

​ប្រភពបន្តថា តើ​ហ្គេម​បាញ់​ត្រី​ខ្នាត​យក្ស​ដ៏​ធំ​ប្រចាំ​ខណ្ឌ​ចំការមន​ លោក​ កៀង​ ល័ក្ស​​ អភិបាល​ខណ្ឌ​ចំការមន​​ មាន​សមត្ថភាព​ និង​ហ៊ាន​បង្ក្រាប​ដែរ​ទេ​ បើបានទទួលព័ត៌មាននេះហើយ?

ប្រភពព័ត៌មានច្បាស់ការណ៍មួយបន្តទៀតថា ពាក់ព័ន្ធ​ករណី​ ហ្គេម​បាញ់​ត្រី​នៅ​មជ្ឈមណ្ឌល​ ឃូល​រីមិច​ នេះ​ ពួ
កគេបាន​សាក​សួរ​លោក​ កៀង​ ល័ក្ស​ អភិបាល​ខណ្ឌ​ចំការមន​តាម​រយះ​សារ​អេឡិចត្រូនិច​ តេឡេ​ក្រាម​ លោក​បាន​ត្រឹម​តែចូល​មើល ប៉ុន្តែមិន​មាន​ការ​ឆ្លើយ​តប​នោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង