លោកស្នងការខេត្តព្រៃវែងបញ្ជាឲ្យបុស្ដិ៍នគរបាល​រដ្ឋបាលត្រូវ​ប្រចាំការ​២៤​ម៉ោងលើ​២៤​ម៉ោង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​

ភ្នំពេញ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ជា​ស្នងការ បានបង្កើត Channel Telegram «t.me/PreyVengPolice» ផ្លូវការលើ​អ្វី​ដែល​កំពុង​មាន​ស្រាប់ នៅលើ​បណ្ដាញ​ ទំនាក់ទំនងសង្គម ដើម្បី​ជា​មធ្យោបាយ​បន្ថែម​ក្នុង​ការផ្តល់​ព័ត៌មាន ទៅ​ឲ្យ​កាន់តែ​គៀក​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ជាការយកចិត្ត​ទុកដាក់​ពី​សុខ​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។

​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន បានបញ្ជាក់ថា ការបង្កើត Channel Telegram ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​នេះ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច ដោយ​មាន​ទាំង​ការបម្រើ​សេវា និង​ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន​ខេត្ត​ព្រៃវែង​។​

លោកស្នងការបាន​បញ្ជាក់​ពី​មធ្យោបាយ​ដែល​ប្រជាពលរដ្ឋ​អាច​ផ្ដល់​ព័ត៌មាន ឬ​សុំ​កិច្ច​អន្ដរាគមន៍​មកកាន់​នគរបាល​វិញ​ដែរ ដោយ​អាច​ទូរស័ព្ទ​ទៅកាន់​លេខ​ប្រចាំ​បញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ០៩៧ ៧៧៨ ០០០៦ ឬ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១១៧​។​

​ជាមួយគ្នានោះ លោក​ក៏​បាន​ណែនាំ​ដល់​មន្ដ្រីនគរបាល​នៅ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន​ម្ចាស់ការ​ជានិច្ច ដើម្បី​ទទួល​រាល់​បណ្ដឹង​សុំ​ការជួយ​អន្ដរាគមន៍ សំណើរ សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ពិសេស​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ដោយ​ត្រូវ​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង