លោកស្នងការ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលចូលរួមប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ
ក្នុងពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ នាយប៉ុស្តិ៍រដ្ឋបាល កម្លាំងកងរាជអាវុធហត្ថ មន្ត្រីសាលាដំបូងខេត្ត សរុប១៦២នាក់។
នៅក្នុងកិច្ចប្រជុំនេះ មានរបៀបវរ:ចំនួន៦គឺ៖
*១-ផ្សព្វផ្សាយយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
*២-ការបញ្ជូនដីកាផ្សេងៗ
*៣-ការបង្ក្រាបបទល្មើស
*៤-ការបង្កសំណុំរឿង
*៥-ការចូលរួមក្នុងនីតិវិធីតុលាការ
*៦-សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ៕