លោកស្នងការខេត្តកណ្ដាលបញ្ជាឲ្យស្រាជ្រាវរហូតចាប់ឃាត់ខ្លួនបាន៣នាក់ក្នុងចំណោមបក្ខពួក១០ ដែលបានវាយលើជនរងគ្រោះម្នាក់ឲ្យរងរបួសហើមដៃនិងចង្កេះ

បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម និងបណ្តាញតេឡេក្រាមថា នៅចំណុចហាង ៩៩ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទល់មុខសាលារ៉ូតាតាមព្រែកវាយគ្នាស្ទើររាល់ថ្ងៃយប់។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើ ភ្លាមៗ ជាលទ្ធផល៖

មានករណីហិង្សាដោយចេតនាមួយបានកើតហេតុថ្ងៃសុក្រថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៤:៤៥នាទី​រំលងអធ្រាត្រ នៅចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលមានជនរងគ្រោះចំនួន​ ០១នាក់ ឈ្មោះ​ ផល ណែត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅ ភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ មានរបួសស្នាម ហើមខ្នងដៃឆ្វេងមួយកន្លែង ហើមជាំចង្កេះខាងឆ្វេងមួយកន្លែង និងបានបាត់ទូរស័ព្ទ ១គ្រឿង ម៉ាក អូប៉ូ។

ជនសង្ស័យមានគ្នាចំនួន​ ១០នាក់ ក្នុងនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៣នាក់៖

១-ឈ្មោះ​ យឿន វណ្ណា ហៅ ភ័ក្ត្រ ភេទប្រុស អាយុ​ ១៧ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ធ្វើតេ ស្តទឹកនោមរកសារធាតុញៀ ន លទ្ធផលវិជ្ជមាន បានធ្វើការឃាត់ខ្លួនថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣០នាទី។

២-ឈ្មោះ​ ពេជ្រ ពន្លក ភេទប្រុស អាយុ​ ១៦ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន ត្រូវបានឃាត់ខ្លួនថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលម៉ោង ២៣:៣០នាទី។

៣-ឈ្មោះ​ រ៉ា សិលា ភេទប្រុស អាយុ​ ១៦ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ​ធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមានត្រូវបានឃាត់ខ្លួនថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលម៉ោង ២៣:៣០នាទី។

៤-ឈ្មោះ​ ថឺន ថារ៉ូ ភេទប្រុស អាយុ​ ២១ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បានរត់គេចខ្លួន។

៥-ឈ្មោះ​ ផៃ នី ភេទប្រុស អាយុ​ ២១ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បានរត់គេចខ្លួន។

៦-ឈ្មោះ​ សើ សុង ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បានរត់គេចខ្លួន។

៧-ឈ្មោះ​ ហឿន ហួន ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បានរត់គេចខ្លួន។

៨-ឈ្មោះ​ ហៀង ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​  បានរត់គេចខ្លួន។

៩-ឈ្មោះ​ យ៉ន ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បានរត់គេចខ្លួន។

១០-ឈ្មោះ​ ពន្លក ហៅ អាឆ្អឹង ភេទប្រុស អាយុ​ ២០ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ បានរត់គេចខ្លួន។ វត្ថុតាងចាប់យកដាវមួយ។

បើតាមប្រភពបានឲ្យដឹងថាកាលពីវេលាម៉ោង២៤:៤៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះកំពុងអង្គុយលើម៉ូតូនៅហាងស្រាក្រឡុកយីហោ៩៩ ស្ថិតនៅទីតាំងកើតហេតុ ចាំយកប្រពន្ធដែលធ្វើការនៅហាងនោះ ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូចំនួន ០៣គ្រឿង មកដល់មុខហាងស្រាក្រឡុកយីហោ៩៩ ជនសង្ស័យឈ្មោះ សើ សុង បានស្រែកឲ្យបក្ខពួកខ្លួនឈប់ម៉ូតូ ហើយជនសង្ស័យឈ្មោះ សើ សុង ចុះពីលើម៉ូតូកាន់ខ្សែក្រវ៉ាតរត់ទៅវាយលើជនរងគ្រោះ ឯជនសង្ស័យផ្សេងទៀតប្រដាប់ដោយខ្សែក្រវ៉ាត់ក៏រត់ទៅវាយជនរងគ្រោះដែរ ភ្លាមនោះជនរងគ្រោះឃើញទាន់ ក៏យកដៃរងបណ្ដាលឲ្យរងរបួសដៃខាងឆ្វេង និងត្រូវក្រុមជនសង្ស័យវាយត្រូវចង្កេះចំហៀងខាងឆ្វេង ជនរងគ្រោះក៏រត់ចូលទៅក្នុងហាង ឲ្យមនុស្សនៅទីនោះជួយហើយក៏ជ្រុះទូរស័ព្ទបាត់មួយគ្រឿងនៅទីនោះ បន្ទាប់មកក្រុមជនសង្ស័យជិះម៉ូតូគេចទៅបាត់អស់ ជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង សមត្ថកិច្ចបានចុះស្រាវជ្រាវ កសាងសំណុំរឿង ស្វែងរកជនសង្ស័យធ្វើការឃាត់ខ្លួន។  រហូតដល់វេលាម៉ោង២៣:០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ខាងលើ និងដកហូតដាវ ០១ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង