Breaking News: ស្ត្រីម្នាក់ជំពាក់លុយគេក្បែរ៤០ម៉ឺនដុល្លារ មិនសង ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យឃុំខ្លួន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខតូច បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ឈ្មោះ ភោគ ស្រីលាភ ភេទស្រី កើតថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានលំនៅដ្ឋាន ស្នាក់នៅផ្ទះជួល លេខ៤៥៥ ផ្លូវក្លាស្ទ័រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេ មិនព្រមសង ហើយគេចខ្លួន ចំនួន ៣៨០០០០ដុល្លារ។ នេះបើតាមប្រភពដែលបណ្តាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង