អ្នករាយការណ៍ព័ត៌មានទូរទស្សន៍PNN ប្រចាំខេត្តស្ទឹងត្រែងដើរធ្លាក់ចូលអណ្ដូងស្លាប់ ខណៈបញ្ជូនទៅព្យាបាល តែសង្គ្រោះមិនបាន
ស្ទឹងត្រែង៖ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍PNN ប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ឡន វណ្ណា បានស្លាប់ហើយកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីដើរថតធ្លាក់ចូលក្នុងអណ្តូងអត់ទឹកជម្រៅជ្រៅបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈក្រុមគ្រួសារព្យាយាមបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែសង្គ្រោះមិនបាន។
គួររំលឹកថាលោក ឡន វណ្ណា បានដើរធ្លាក់ចូលអណ្ដូងជម្រៅជិត៤០ម៉ែត្រ អត់ទឹក ស្ថិតក្នុងដីចម្ការមួយកន្លែងជារបស់លោក ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕