ប៉ូលីសឈរជើងនៅស្តុបថៃហ្គឺគំរាមពលរដ្ឋមិនឲ្យបង្ហោះតាមបណ្ដាញសង្គម ខណៈទារលុយ១០០០ដុល្លារ បញ្ចុះតម្លៃត្រឹម១៣៥ដុល្លារ

ភ្នំពេញ៖ រឿងថ្មីទៀតហើយ, ប៉ូលីសឈរជើងនៅស្តុបថៃហ្គឺស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានចោទប្រកាន់ប្រជាពលរដ្ឋអ្នកបើកបររថយន្តថា ឯកសាររថយន្តក្លែងក្លាយ និងតម្រូវឲ្យបង់លុយ១០០០ដុល្លារជាថ្នូរនឹងការដោះលែង ប៉ុន្តែអ្នកបើកបររថយន្តឲ្យតែ៥០០០០រៀល ចុងក្រោយក្រុមប៉ូលីសចរាចរណ៍ខាងលើបញ្ចុះតម្លៃឲ្យនៅត្រឹម១៣៥ដុល្លារ ដោយហាមមិនជនរងគ្រោះមិនឲ្យបង្ហោះរូបពួកគេនៅលើបណ្ដាញសង្គមនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

បើតាមប្រភពពីហ្វេសប៊ុកឈ្មោះ បងតិិច បានឲ្យដឹងថា នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំ បានខ្ចីឡានពីនាងខ្ញុំទៅភ្នំពេញ លុះធ្វេីដំណេីរទៅដល់ស្ដុបថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានប៉ូលីសមួយក្រុមបានឃាត់ឡានរបស់នាងខ្ញុំ ហេីយសុំមេីលបណ្ណ័បេីកបរ លុះខាងប៉ូលីសមេីលរួចហេីយ គាត់បានប្រាប់បងប្រុសនាងខ្ញុំថា ឡានរបស់នាងខ្ញុំ ប្រេីប្រាស់ឯកសារក្លែងក្លាយ ទី១-ឈៀក ទី២-ស្លាកលេខ ទី៣-លតាបត្រ ទី៤-ពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ ហេីយបានបង្កាប់ឲ្យបងប្រុសខ្ញុំប្រគល់ប្រាក់១០០០ដុល្លារឲ្យទៅគាត់ទេីបគាត់ឲ្យយរថយន្តមកវិញ។

ប្រភពខាងលើបន្តថា បងប្រុសនាងខ្ញុំ សុំឲ្យគាត់៥០០០០រៀល តែខាងប៉ូលីសមិនព្រម លុះឣស់រយះពេលជាច្រេីនម៉ោងខាងប៉ូលីសក៏បានទារប្រាក់១៣៥$ពីបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញ៉ាបទៅធ្វេីបុណ្យ គាត់ក៏ព្រមឲ្យ ហេីយពេលនោះក្រុមប៉ូលីសក៏បានប្រាប់បងប្រុសនាងខ្ញុំថា ហាមបង្ហោះរូបពួកគាត់តាមបណ្តាញសង្គម។

ប្រភពព័ត៌មានដដែលបន្តឲ្យដឹងទៀតថា នាងខ្ញុំសុំសួរទៅខាងលោកប៉ូលីសវិញថា សំឣាងទៅលេីឣ្វីដែលថារថយន្តរបស់ខ្ញុំប្រេីប្រាស់ឯកសារក្លែងក្លាយ ហេីយលុយចំនួន១៣៥ដុល្លារដែលយកពីបងខ្ញុំផាកពិន័យទៅលេីបទល្មើសឣ្វី បេីគ្មានបទល្មេីសទេ សូមប្រគល់លុយ១៣៥ដុល្លារឲ្យមកខ្ញុំវិញ បេីមិនចង់វែងឆ្ងាយទៅមុខទៀត ០១២៨៩៧២១៦ /០៩៨៣៩៧៨៩៩៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង